ការដាក់ស្នើអត្ថបទស្រាវជ្រាវត្រូវដាក់ជាឯកសារពីរដាច់ដោយឡែក៖
  • - ឯកសារទី១ ៖ អត្ថបទស្រាវជ្រាវ (Manuscript) ដែលមិនមានឈ្មោះអ្នកនិពន្ធ (Blinded Manuscript) (Remove user account ដែលអាចបង្ហាញអំពីអត្តសញ្ញាណរបស់អ្នកនិពន្ធ)
  • - ឯកសារទី២ ៖ ទំព័រចំណងជើងអត្ថបទ (Title page) ដែលមានចំណងជើងអត្ថបទ ឈ្មោះអ្នក និពន្ធទាំងអស់ ស្ថាប័នចម្បងរបស់អ្នកនិពន្ធទាំងអស់ អាសយដ្ឋាន និងអាសយដ្ឋាន អ៊ីម៉ែល របស់អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង សេចក្តីប្រកាសនៃជម្លោះផលប្រយោជន៍ (Conflict of interest) (ប្រសិនបើមាន) ប្រភពនៃមូលនិធិ (ប្រសិនបើមាន) សេចក្តីថ្លែងអំណរគុណ (Acknowledgements) និង/ឬជីវប្រវត្តិខ្លី (មិនឱ្យលើសពី ៥បន្ទាត់) របស់អ្នកនិពន្ធទាំងអស់ (Author bio)
ដើម្បីដាក់ស្នើអត្ថបទស្រាវជ្រាវ (Manuscript) មកកាន់ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង អ្នកនិពន្ធត្រូវផ្ញើអត្ថបទស្រាវជ្រាវ (Manuscript) ក្នុងទម្រង់ អត្ថបទដែលបានផ្តល់ជូនមកកាន់មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីឧត្តមភាពនិងនវានុវត្តន៍(ម.ស.ឧ.ន) តាមរយៈអ៊ីម៉ែល ៖ [email protected]