អត្ថបទស្រាវជ្រាវ (Original articles) ៖ ជាប្រភេទអត្ថបទស្រាវជ្រាវស្តីពីលទ្ធផល នៃការ ស្រាវជ្រាវដើម មានលក្ខណៈពេលលេញដូចជាសេចក្តីផ្តើម វិធីសាស្ត្រស្រាវជ្រាវ លទ្ធផល ការពិភាក្សានិងសេចក្តីសន្និដ្ឋាន។ (អត្ថបទនៅចន្លោះពី១០-២០ទំព័រ មិនរាប់បញ្ចូលឯកសារ យោង) |
វិវេចនាអត្ថបទ (Review articles) ៖ ជាប្រភេទអត្ថបទស្រាវជ្រាវដែលសំយោគ ឬសង្ខេបពី ការសិក្សាស្រាវជ្រាវផ្សេងៗ លើប្រធានបទជាក់លាក់ណាមួយដែលជាចំណាប់អារម្មណ៍របស់ អ្នកនិពន្ធ។ អត្ថបទប្រភេទនេះជាទូទៅដកស្រង់ប្រហែល ១០០អត្ថបទស្រាវជ្រាវ និងមិនគួរ ឱ្យលើសពី១០,០០០ពាក្យ (អត្ថបទនៅចន្លោះពី១០-២០ទំព័រ មិនរាប់បញ្ចូលឯកសារយោង) |
អត្ថបទទំនាក់ទំនងខ្លី (Short communications) ៖ ជាប្រភេទអត្ថបទខ្លីៗ មិនបង្ហាញលម្អិត ពេញលេញដូចអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រដើមឡើយ។ អត្ថបទនេះអាចជាការរៀបរាប់អំពី នីតិវិធីនៃ ការពិសោធ ឬវិធីសាស្ត្រថ្មី ដោយសង្ខេប ដែលងាយស្រួលអនុវត្តបន្តជាដើម។ (អត្ថបទនៅចន្លោះពី៥-១០ទំព័រ មិនរាប់បញ្ចូលឯកសារយោង) |
ខ្លឹមសារសង្ខេបគោលនយោបាយ (Policy brief)៖ អត្ថបទប្រភេទនេះជាអត្ថបទវិភាគ គោល-នយោបាយអប់រំ ដែលមានការឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត គោលនយោបាយ។ (អត្ថបទមួយចន្លោះពី៥-១៥ទំព័រ មិនរាប់បញ្ចូលឯកសារយោង) |