ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រ ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង ជាទស្សនាវដ្តីស្រាវជ្រាវ ដែលបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវក្នុង វិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ជាពិសេសអត្ថបទស្រាវជ្រាវ ដែលជម្រុញសហគ្រិនភាព និងនវានុវត្តន៍បៃតង ដែលស្ថិតក្រោមមហាវិទ្យាល័យទំាង ៧ មាន ៖

  •   មហាវិទ្យាល័យ សុខភាពសាធារណៈ
  •   មហាវិទ្យាល័យកសិកម្ម
  •   មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
  •   មហាវិទ្យាល័យ វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា
  •   មហាវិទ្យាល័យសង្គមសាស្រ្ដ និងនីតិសាស្រ្ត
  •   មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
  •   មហាវិទ្យាល័យមនុស្សសាស្រ្ដនិងភាសាបរទេស

ដោយឆ្លងកាត់ការត្រួតពិនិត្យ និងកែសម្រួល យ៉ាងហ្មត់ចត់ពីអ្នកត្រួតពិនិត្យជំនាញ និងក្រុមប្រឹក្សាទស្សនាវដ្តីស្រាវជ្រាវ។ ទស្សនាវដ្តីស្រាវជ្រាវនេះទទួល បោះពុម្ពអត្ថបទស្រាវជ្រាវដែលជាភាសាខ្មែរ និងភាសាអង់គ្លេសតែប៉ុណ្ណោះ។ ទស្សនាវដ្តីស្រាវជ្រាវនេះ ទទួលបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវថ្មីដែលមិនទាន់បានបោះពុម្ពនៅកន្លែងណាផ្សេង ឬស្ថិតក្នុងដំណាក់ កាល កំពុងត្រួតពិនិត្យដោយទស្សនាវដ្តីស្រាវជ្រាវផ្សេង ទោះជាក្នុងភាសាណាក៏ដោយ។ ប្រភេទអត្ថបទ ស្រាវជ្រាវ ដែលទស្សនាវដ្តីស្រាវជ្រាវនេះទទួលបោះពុម្ពរួមមាន អត្ថបទស្រាវជ្រាវ (Original articles) វិវេចនាអត្ថបទ (Review articles) អត្ថបទទំនាក់ទំនងខ្លីៗ (Short communications) អត្ថបទសង្ខេបគោល នយោបាយ (Policy briefs)។