អត្ថបទស្រាវជ្រាវដែលអ្នកនិពន្ធបញ្ជូនមកទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអ្នកត្រួតពិនិត្យជំនាញ ដោយទាំងអ្នកនិពន្ធ និងអ្នកត្រួត ពិនិត្យជំនាញមិនស្គាល់អត្តសញ្ញាណគ្នា (Double blind peer review) ដូចមានបង្ហាញជូនខាងក្រោម៖

កិច្ចការសំខាន់ៗ រយៈពេល
ការត្រួតពិនិត្យ និងវាយតម្លៃដោយនិពន្ធនាយក ២ សប្តាហ៍
ការត្រួតពិនិត្យ និងវាយតម្លៃដោយ
អ្នកត្រួតពិនិត្យជំនាញ
៤ សប្តាហ៍
ការកែសម្រួលរបស់អ្នកនិពន្ធអត្ថបទ ៤ សប្តាហ៍
ការអានរកកំហុសមុនបោះពុម្ពផ្សាយ> ២ សប្តាហ៍
ការបោះពុម្ពផ្សាយ ៤ សប្តាហ៍
សរុប ១៦ សប្តាហ៍
ដំណើរការរៀបចំ និងពិនិត្យអត្ថបទស្រាវជ្រាវដើម្បីបោះពុម្ពក្នុងទស្សនាវដ្តី ស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវនុវត្តន៍បៃតង AU Journal of Entrepreneurship and Green Innovation
១. ពិនិត្យមើលប្រធានបទដែលស្ថិតនៅក្នុងវិសាលភាពរបស់ទស្សនាវដ្តីស្រាវជ្រាវ
២. អានគោលការណ៍របស់ទស្សនាវដ្តីស្រាវជ្រាវ
៣. ទាញយកទម្រង់អត្ថបទស្រាវជ្រាវ
៤. សរសេរអត្ថបទស្រាវជ្រាវក្នុងទម្រង់ដែលបានផ្តល់
៥. ដាក់ស្នើ់អត្ថបទស្រាវជ្រាវ
៦. ពិនិត្យអត្ថបទស្រាវជ្រាវ
៧. ជូនដំណឹងលទ្ធផល និងកែសម្រួលអត្ថបទស្រាវជ្រាវ
៨. បោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ