ទស្សនាវដ្ដីស្រាវជ្រាវ ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង (AU Journal of Entrepreneurship and Green Innovation-AUJEGI) បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ការស្រាវជ្រាវ នៅក្នុង ស.អ. និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការបោះពុម្ព ផ្សាយអត្ថបទស្រាវជ្រាវ ជាភាសាខ្មែរ។ ទន្ទឹមនេះ ទស្សនាវដ្តីស្រាវជ្រាវនេះ ក៏មានគោលបំណងបង្កើនធនធានសិក្សា សម្រាប់ សាធារណជន និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសម្រាប់អ្នកសា្រវជា្រវកម្ពុជា។ និស្សិត សាស្ត្រចារ្យ និងអ្នកស្រាវជ្រាវ ត្រូវបានលើកទឹកចិត្តក្នុងការដាក់ស្នើអត្ថបទស្រាវជ្រាវរបស់ខ្លួនមកកាន់ ទ.ស.ស.អ.ន ដើម្បី ត្រួតពិនិត្យ និងកែសម្រួលមុននឹងទទួលបោះពុម្ពផ្សាយ។ (ការអនុលោមដើម្បីស្របទៅតាមបាវចនារបស់ ស.អ.)។