ការប្រើប្រាស់ភាសា ៖ ត្រូវមានសង្គតិភាព ហើយត្រូវប្រើប្រាស់វចនានុក្រមភាសាខ្មែរ (សម្ដេចសង្ឃ ជួន ណាត និងក្រុមប្រឹក្សាជាតិខ្មែរ) និងគួរចៀសវាងភាសាដែលបង្កប់ន័យរើសអើង និងគ្រាមភាសា ក្នុងអត្ថបទស្រាវជ្រាវ។ អ្នកនិពន្ធត្រូវធានាថាការសរសេររបស់ខ្លួនមិនលម្អៀងបំផ្លើស និងគួរប្រើ ពាក្យ ដែលមានអព្យាក្រឹតភាពយេនឌ័រ។ អត្ថបទដែលផ្ញើមកកាន់ទស្សនាវដ្តីស្រាវជ្រាវនេះនឹងឆ្លងកាត់ ការត្រួតពិនិត្យដោយក្រុមការងារបច្ចេកទេសរបស់ ទស្សនាវដ្ដីស្រាវជ្រាវ។
ឈ្មោះអ្នកនិពន្ធ ៖ ត្រូវបង្ហាញគោត្តនាម និងនាមរបស់អ្នកនិពន្ធទាំងអស់ដែលមាននៅក្នុងអត្ថបទ ស្រាវជ្រាវ។
ស្ថាប័ន ៖ ត្រូវបង្ហាញស្ថាប័នទាំងអស់របស់អ្នកនិពន្ធ និងផ្តល់ជាអាសយដ្ឋានរបស់ ស្ថាប័ននីមួយៗ និងអីម៉ែលរបស់អ្នកនិពន្ធ។
អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង ៖ ត្រូវផ្តល់អាសយដ្ឋានរបស់អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង (Corresponding author) និងរាល់ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។
មូលន័យសង្ខេប ៖ មិនឱ្យលើសពី១ទំព័រ។ មូលន័យសង្ខេបនេះ គួរបញ្ចូលប្រយោគនាំមុខ បន្ទាប់ មកបង្ហាញពីគោលបំណង វិធីសាស្ត្រ លទ្ធផល ការសន្និដ្ឋាន និងមានការជូនជាយោបល់ ចុងក្រោយពីលទ្ធផលស្រាវជ្រាវ នៅក្នុងមូលន័យសង្ខេប ត្រូវចៀសវាងដាក់ឯកសារយោង និង អក្សរកាត់ដែលមិនប្រើប្រាស់ជាទូទៅ។
ពាក្យគន្លឹះ ៖ ពាក្យគន្លឹះនៅក្នុងមូលន័យសង្ខេបមិនឱ្យលើសពី ០៥ពាក្យ ដោយដាក់តាម លំដាប់ អក្ខរក្រម។
អក្សរកាត់ ៖ អក្សរកាត់ត្រូវសរសេរពេញនៅពេលប្រើប្រាស់លើកដំបូង ដោយដាក់អក្សរកាត់នោះក្នុង វង់ក្រចក។ ក្នុងសំណេរបន្តបន្ទាប់ត្រូវប្រើប្រាស់អក្សរកាត់នេះឱ្យមានលក្ខណៈសង្គតិភាពក្នុង
អត្ថបទស្រាវជ្រាវទាំងមូល។
រូបភាព ៖ គ្រប់រូបភាពទាំងអស់ត្រូវដាក់ ចំណងជើង ហើយត្រូវដាក់វា នៅពីក្រោមរូបភាព។ អាចជ្រើសរើសយកទទឹងរូបភាព 95 ម.ម. 140 ម.ម, ឬ 190 ម.ម។
រូបភាពត្រូវរៀបចំក្នុងទម្រង់ JPEG ឬ PNG និងត្រូវមានរីសូលូសិន (Resolution) យ៉ាងហោច ណាស់ 300 dpi សម្រាប់រូបភាពមានពណ៌ និង 1,000 dpi សម្រាប់គំនូរបន្ទាត់ (Line drawings)។ ឧ. រូបភាព១៖ ព័ត៌មានប្រជាសាស្ត្ររបស់អ្នកចូលរួមក្នុងការស្រាវជ្រាវ។
តារាង ៖ ត្រូវតែជាទម្រង់ដែលអាចកែបានដែលមិនមែនជារូបភាពឡើយ។ តារាងនេះអាចត្រូវ ដាក់នៅបន្ទាប់ពីកថាខណ្ឌ ដែលពាក់ព័ន្ធ។ ត្រូវដាក់លេខតារាងតាមលំដាប់លំដោយ ដែលបាន បង្ហាញនៅក្នុងអត្ថបទ។ តារាងនីមួយៗត្រូវដាក់ចំណងជើងដែលត្រូវដាក់នៅខាងលើតារាង និងត្រូវ មានការពន្យល់បន្ថែមនៅខាងក្រោមតារាងឱ្យបានច្បាស់លាស់។ គួរចៀសវាងការដាក់ស្រមោល ក្នុងតារាង។ លេខដែលបង្ហាញនៅក្នុងតារាងត្រូវសរសេរជាលេខអារ៉ាប់ (1,2,3)។
ឧទាហរណ៍៖ តារាង 1៖ ព័ត៌មានប្រជាសាស្ត្ររបស់អ្នកចូលរួមក្នុងការស្រាវជ្រាវ
ខ្នាតឯកតា ៖ ត្រូវប្រើប្រាស់ខ្នាតនៃឯកតាដូចបានកំណត់នៅក្នុងប្រព័ន្ធខ្នាតឯកតាអន្តរជាតិ។
សូមពិនិត្យមើលខ្នាតទាំងនេះនៅតំណភ្ជាប់https://www.bipm.org/er/publicationss - brochure។ ភាពខុសគ្នាតាមស្ថិតិអាចសរសេរថា 'p <0.05. **p <0.0} និង * * *p <0/001។ ចំណែករូបមន្ត គីមី វ៉ាឡង់នៃអ៊ីយ៉ុងគួរសរសេរ Cak មិនមែន Ca'', ចំនួនអ៊ីសូតូប គួរសរសេរ ដាក់នៅ មុខនិមិត្តសញ្ញា។ ឧទាហរណ៍ Wo។
ឈ្មោះវិទ្យាសាស្ត្រ ៖ គ្រប់ដំណាំ រុក្ខជាតិ សត្វល្អិត បក្សីថនិកសត្វ។ល។ត្រូវប្រើឈ្មោះវិទ្យាសាស្ត្រ នៅពេលឈ្មោះរុក្ខជាតិ ឬសត្វនោះត្រូវបានប្រើជាលើកដំបូង។