ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង លើកកម្ពស់ស្តង់ដា ក្រមសីលធម៌បោះពុម្ព និងមានវិធានការណ៍គ្រប់បែបយ៉ាងចំពោះការអនុវត្តមិនល្អលើការបោះពុម្ព ផ្សាយ អត្ថបទស្រាវជ្រាវ។ អត្ថបទដែលបានបញ្ជូនមកកាន់ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង ត្រូវតែជាអត្ថបទដើម ដែលមិនទាន់បោះពុម្ពផ្សាយពីមុន ឬកំពុងតែទទួលបានការត្រួតពិនិត្យដោយអ្នកជំនាញនៅក្នុងទស្សនាវដ្តីស្រាវជ្រាវផ្សេង និងមិនមាន ការលួចចម្លងស្នាដៃរបស់អ្នកដទៃ។
អ្នកនិពន្ធទីមួយត្រូវធានាថាអ្នកនិពន្ធទាំងអស់ ដែលមាននៅក្នុងអត្ថបទស្រាវជ្រាវនេះឯកភាពទាំង ស្រុងលើអត្ថបទដែលត្រូវបោះពុម្ព ព្រមទាំងបង្ហាញថាគ្មានជម្លោះផលប្រយោជន៍ និងត្រូវមាន សេចក្តីថ្លែងអំណរគុណដល់ប្រភពមូលនិធិ និងការប្រើប្រាស់រូបភាពកម្មសិទ្ធបញ្ញាជាដើម។
ការបញ្ចូលឈ្មោះអ្នកនិពន្ធនៅក្នុងអត្ថបទស្រាវជ្រាវសម្រាប់តែអ្នក ដែលបានចូលរួមចំណែកសំខាន់ក្នុងការតាក់តែងរៀបចំ អនុវត្ត និងបកស្រាយរបាយការណ៍នៃការសិក្សាស្រាវជ្រាវ។ អ្នកនិពន្ធទទួល បន្ទុកឆ្លើយឆ្លង ត្រូវធានាឱ្យមានភាពត្រឹមត្រូវក្នុងចំណោមសហអ្នកនិពន្ធ និងប្រាកដថាសហអ្នក
និពន្ធទាំងអស់បានអាន និងឯកភាពបញ្ជូនអត្ថបទមកកាន់ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង។
ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង ក៏តម្រូវឱ្យមាន លិខិតអនុញ្ញាត លិខិតបញ្ជាក់ ឬលិខិតយល់ព្រមពីស្ថាប័ន ឬអ្នកស្ម័គ្រចិត្តចូលរួមក្នុងការស្រាវជ្រាវ បើសិនជាអត្ថបទដែលចេញពីការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងសារធាតុគីមី នីតិវិធីឬឧបករណ៍ដែល មានគ្រោះថ្នាក់ខុសពីធម្មតា ឬប្រសិនបើមានការពាក់ព័ន្ធនឹងការប្រើប្រាស់សត្វ ឬមនុស្ស។
នៅពេលអ្នកនិពន្ធបានពិនិត្យឃើញនូវកំហុស ដែលត្រូវការចាំបាច់ក្នុងការកែសម្រួលនៅក្នុងអត្ថបទដែលខ្លួនបានបោះពុម្ពរួចរាល់ អ្នកនិពន្ធមានកាតព្វកិច្ចក្នុងការជូនដំណឹងភ្លាមៗ ដល់និពន្ធនាយក
ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតងដើម្បីកែសម្រួល
អត្ថបទនោះ។
ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង រក្សាសិទ្ធិក្នុងការដក ហូត អត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពរួចចេញពីទស្សនាវដ្តីស្រាវជ្រាវនេះ ប្រសិនរកឃើញ ថាមិនគោរពតាមក្រមសីលធម៌នៃការបោះពុម្ពផ្សាយដូចបានបង្ហាញជូនខាងលើ។
ក្នុងពេលអនុវត្តការស្រាវជ្រាវអ្នកស្រាវជ្រាវត្រូវអនុវត្តដូចខាងក្រោម ៖
- - ត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចក្រមសីលធម៌ និងកិច្ចសន្យា ជាក់លាក់របស់សាកលវិទ្យាល័យអង្គរ ឬស្ថាប័នរបស់អ្នកនិពន្ធ
- - ត្រូវជូនដំណឹងដល់អ្នកចូលរួមការស្រាវជ្រាវឱ្យបានយល់ដឹងពីប្រធានបទ គោលបំណងនៃ ការស្រាវជ្រាវ និងការចូលរួមការស្រាវជ្រាវត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត និងអនាមិក
- - ជៀសវាងការបំពានផ្នែករូបរាងកាយ និង/ឬស្មារតីរបស់អ្នកចូលរួមការស្រាវជ្រាវ
- - ត្រូវស្នើសុំការយល់ព្រមពីអ្នកចូលរួមការស្រាវជ្រាវជាមុន ប្រសិនបើអ្នកស្រាវជ្រាវចង់ថតរូប ថតវីឌីអូ ឬថតសំឡេងនូវការសម្ភាសន៍ ឬសកម្មភាពផ្សេងៗ
- - ចែករំលែកលទ្ធផលនៃការស្រាវជ្រាវដល់អ្នកចូលរួមការស្រាវជ្រាវ
- - ជៀសវាងការលួចចម្លងស្នាដៃរបស់អ្នកនិពន្ធផ្សេង ដោយមិនបានដាក់ជាឯកសារយោងទាំងក្នុងអត្ថបទ និងក្នុងបញ្ជីឯកសារយោង
- - គោរពនិងការពារសេចក្តីថ្លៃថ្នូរឯកជនភាព និងសារៈប្រយោជន៍របស់អ្នកចូលរួមការស្រាវជ្រាវ
- - ការស្រាវជ្រាវត្រូវផ្តល់ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន សហគមន៍ និងសង្គម។