មតិស្វាគមន៍

មតិស្វាគមន៍ និងរៀបចំដាច់ដោយឡែកទៅតាមលេខរបស់ទស្សនាវដ្តី ដែលរៀបចំដោយ និពន្ធនាយក។

សេចក្តីជូនដំណឹងអំពីការស្វែងរកអត្ថបទស្រាវជ្រាវ

ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត ស.អ. នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង (ទ.ស.ស.អ.ស.ន.ប) របស់សាកលវិទ្យាល័យអង្គរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យរងបណ្ឌិត ឈឿត ឃុនលាភ អនុប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត។ ទ.ស.ស.អ.ស.ន.ប ទទួលបោះពុម្ពអត្ថបទស្រាវជ្រាវជាភាសាខ្មែរដែលតម្រូវឱ្យរៀបចំមូលន័យសង្ខេបនិងពាក្យគន្លឹះជាភាសាអង់គ្លេស និងអត្ថបទស្រាវជ្រាវជាភាសាអង់គ្លេសតម្រូវឱ្យរៀបចំមូលន័យសង្ខេបនិងពាក្យគន្លឹះជាភាសាខ្មែរ។ ប្រធានបទបោះពុម្ពត្រូវពាក់ព័ន្ធទៅនឹងវិស័យដែលមានការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យដូចខាងក្រោម ៖

អត្ថបទស្រាវជ្រាវនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក និពន្ធនាយករង ជំនួយការនិពន្ធនាយករង និងក្រុមការងារបច្ចេកទេសយ៉ាងហ្មត់ចត់។ អត្ថបទដើម (Original article) អត្ថបទវិវេចនា (Review article) អត្ថបទទំនាក់ទំនងខ្លី (Short communications) និងអត្ថបទសង្ខេបគោលនយោបាយ (Policy Brief) ត្រូវបានជ្រើសរើសដើម្បីបោះពុម្ពផ្សាយនៅក្នុង ទ.ស.ស.អ.ស.ន.ប ។

ការដាក់ស្នើអត្ថបទស្រាវជ្រាវត្រូវបែងចែកជា ២ជំហាន
និពន្ធនាយក
Teachers
សាស្រ្តាចារ្យរងបណ្ឌិត ឈឿត ឃុនលាភ
អនុប្រធាន នាយកដ្ឋានស្រាវជ្រាវវិទ្យា សាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា
Teachers
សាស្រ្តាចារ្យរងបណ្ឌិត ហេង គីមគង់
សហស្ថាបនិក វេទិកាអប់រំកម្ពុជា
Teachers
បណ្ឌិត តេង ដឺលុច
អ្នកស្រាវជ្រាវឯករាជ្យ
Teachers
បណ្ឌិត ខេង វាសនា
សាស្រ្តាចារ្យ Monash University, Melbourne, Australia
ទម្រង់អត្ថបទ_ទំនាក់ទំនងខ្លី_1
ទម្រង់អត្ថបទ_វិទ្យាសាស្រ្តពិត
ទម្រង់អត្ថបទ_វិទ្យាសាស្រ្តសង្គម_1
ទម្រង់អត្ថបទ_សង្ខេបគោលនយោបាយ